១.គោលបំណងនៃការសិក្សា |
កម្មវិធីនេះ រៀបចំឡើងសម្រាប់និស្សិតដែលចាប់អារម្មណ៍ក្នុងការងារគ្រប់គ្រង ទូទៅ និងការសិក្សាពីជំនាញដោះស្រាយបញ្ហា ដែលនាំឲ្យពួកគេអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវសម្រាប់បរិយាកាស អាជីវកម្មដែលមានការផ្លាស់ប្ដូរ ។ វាត្រូវបានរៀបចំឡើងដើម្បីឲ្យនិស្សិតមានជំនាញដឹកនាំនិងចិត្តសាស្រ្ដដែល ចាំបាច់ក្នុងអង្គភាពនៅក្នុងសម័យសកលភាវូបនីយកម្ម ។ ឯកទេសនេះសង្កត់ធ្ងន់ទៅលើការអនុវត្តថ្មីៗចំពោះសមត្ថភាពនៃផ្នែក បច្ចេកទេសដែលផ្ដល់ឲ្យនិស្សិតនូវជំនាញចាត់ចែង បង្កើតគោលដៅ និងសកម្មភាព ។ និស្សិតអាចទទួលបានចំណេះដឹង មូលដ្ឋាននៃការគ្រប់គ្រងទូទៅ និងចំណេះដឹងផ្សេងៗ នៃការអនុវត្ដន៍ការគ្រប់គ្រង ហើយទទួលបាននូវបទពិសោធន៍អនុវត្ដក្នុង បរិបទជាក់ស្ដែង។ និស្សិតអាចទទួលបាននូវជំនាញដែលអ្នកគ្រប់គ្រងត្រូវការមាន៖ ជំនាញអនុវត្ត ការវិភាគបញ្ហាគ្រប់គ្រង ការយល់ដឹងពីការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងក្នុងផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន ។ |
២.ឱកាសការងារនិងការបន្តការសិក្សា |
ឱកាសសម្រាប់និស្សិតសិក្សាជំនាញគ្រប់គ្រងទូទៅ ស្ទើរតែគ្រប់ផ្នែកទាំងអស់នឹងទទួលបានជំនាញក្នុងការដោះសា្រយបញ្ហា និងធ្វើការសម្រេចចិត្តរួមជាមួយការយល់ដឹងនូវអាជីវកម្ម ដែលតែងតែមានការផ្លាស់ប្តូរ។ តាមរយៈជំនាញនេះ អាចធ្វើឲ្យនិស្សិតទទួលបាននូវការងារល្អនិងត្រូវតាមជំនាញ និងចំណេះដឹង។ និស្សិតអាចស្វែងរកការងារនៅតាមអង្គការ ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងអាចបង្កើត និងគ្រប់គ្រងអាជីវកម្មខ្នាតតូច មធ្យម ធំដោយខ្លួនឯងបាន ។ ក្រោយពេល បញ្ចប់ការសិក្សា និស្សិតអាចក្លាយជាអ្នកដឹកនាំឬអ្នកគ្រប់គ្រងប្រកបដោយភាពជោគជ័យ និងមានជំនាញពិតប្រាកដ។ ពួកគេអាចក្លាយជាអ្នកគ្រប់គ្រងទូទៅប្រកបដោយប្រសិទ្ធភាព សមជាអ្នកគ្រប់គ្រង ដែលមានទស្សនវិស័យវែងឆ្ងាយឬក៏ជាអ្នកគ្រប់គ្រងផ្នែកគុណភាពផលិតផលឬសេវាកម្ម។ បន្ទាប់ពីបញ្ចប់បរិញ្ញាបត្ររងលើឯកទេសនេះ និស្សិតអាចសិក្សាបន្ដយកបរិញ្ញបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ច និងជំនាញពាក់ព័ន្ធផ្សេងៗទៀត។ |
៣.កម្មវិធីសិក្សាបន្ថែម ១ ឆមាស |
កម្មវិធីសិក្សាបន្ថែម ១ ឆមាស លើឯកទេសនីតិសាស្រ្តនេះ អាចជួយអោយនិស្សិតមានសមត្ថភាពបំ ពេញការងារនិងរកការងារធ្វើនៅតាម ក្រសួង ស្ថាប័នរបស់រដ្ឋ សហគ្រាសឯកជន ឬ អង្គការនានា ក្នុងពេលដែលកម្ពុជាកំពុងតែឆ្ពោះ ទៅរកនីតិរដ្ឋពេញលេញ ក៏ដូចជាការ ធ្វើសមាហរណកម្មទៅក្នុងតំបន់ និង ពិភពលោកផងដែរ ។ កម្មវិធីសិក្សា រយៈពេល ២ ឆ្នាំកន្លះនេះ នឹងអាចជួយអោយអ្នកសិក្សាទទួលបាននូវឪកាសការងារសំខាន់ៗជាច្រើន។ ចំពោះនិស្សិតដែលសិក្សាបរិញ្ញាបត្ររង (មិនមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ) ត្រូវតែសិក្សាបន្ថែម ១ឆមាសជាមុនសិន មុននឹងបន្តចូលថ្នាក់បរិញ្ញាបត្រក្នុងវិស័យដូចគ្នា។ |
៤.រចនាសម្ពន្ធ័កម្មវិធីសិក្សា |
លេខកូដ | មុខវិជ្ជាជាភាសាខ្មែរ | Name In English | ក្រេឌីត | ផ្សេងៗ |
HISC 101
| ប្រវត្តិសាស្ត្រប្រទេសកម្ពុជា | History of Cambodia | 3 |
|
OAD 102
| គ្រប់គ្រងកិច្ចការរដ្ឋបាល និងការិយាល័យ | Office Administration | 3 |
|
SO 103
| សង្គមវិទ្យា | Sociology | 3 |
|
CS 104
| វិទ្យាសាស្ត្រកុំព្យូទ័រ | Computer Science | 3 |
|
ENG 105
| អង់គ្លេសសម្រាប់សាកលវិ ទ្យាល័យ កម្រិត ១ | English Skill for University Level I | 3 |
|
BUD 106
| មួលដ្ឋានគ្រឹះនៃព្រះពុទ្ធសា សនា | Basic of Buddhism | 3 |
|
BMAT 107
| គណិតវិទ្យាអាជីវកម្ម | Business Math | 3 |
|
INEC 108
| សេចក្តីផ្តើមសេដ្ឋកិច្ច | Introduction to Economics | 3 |
តម្រង់ទិស |
INBU 109
| សេចក្តីផ្តើមនៃអាជីវកម្ម | Introduction to Business | 3 |
|
ENG 110
| អង់គ្លេសសម្រាប់សាកលវិ ទ្យាល័យ កម្រិត២ | English Skill for University Level II | 3 |
|
PMKT 111
| មូលដ្ឋានគ្រឹះនៃទីផ្សារ | Principle of MarketingI | 3 |
បន្ថែម |
IMGT 112
| សេចក្តីផ្តើមនៃការគ្រប់គ្រង | Inroduction to Management | 3 |
លេខកូដ | មុខវិជ្ជាជាភាសាខ្មែរ | Name In English | ក្រេឌីត | ផ្សេងៗ |
---|---|---|---|---|
PROL 213
| ភាពជាអ្នកដឹកនាំគម្រោង I | Project Leadership I | 3 |
|
CENM 214
| ការបណ្តុះបណ្តាលគំនិត អោយក្លាយជាសហគ្រិនភាព | Creating and Entrepreneurial Mindset | 3 |
|
OBRC 215
| ការប្រមូល និង រក្សាអតិថិជន | Obtaining and Retaining Customer | 3 |
|
MADI 216
| ការគ្រប់គ្រងវប្បធម៌ចម្រុះ | Managing Diversity | 3 |
|
ICPE 217
| របៀបបង្កើនការប្រតិបត្ត ក្រុមហ៊ុនរបស់អ្នក | How to Improve Your Company's Performance | 3 |
|
ENGBL 218
| ការសរសេរលិខិតអាជីវកម្ម | Business Letter | 3 |
|
PROL 219
| ភាពជាអ្នកដឹកនាំគម្រោង II | Project Leadership II | 3 |
|
MABU 220
| ការរៀបចំគម្រោងថវិកា | Managing Budget | 3 |
|
INEM 221
| ការណែនាំទីផ្សារមូលធន | Introduction to Equity Market | 3 |
|
INBA 222
| សេចក្តីផ្តើមធនាគារ | Introduction to Banking | 3 |
|
FDMI 223
| ការធ្វើសេចក្តីសម្រេចចិត្ត ហិរញ្ញវត្ថុនិងឥរិយាបថវិនិយោគិន | Financial Decision Making Investor Behavior | 3 |
|
ENGC 224
| ភាសាអង់គ្លេស សម្រាប់ទំនាក់ទំនង | English for Communication Skills | 3 |
* មុខវិជ្ជាសិក្សាបន្ថែម ១ឆមាស |
លេខកូដ | មុខវិជ្ជាជាភាសាខ្មែរ | Name In English | ក្រេឌីត | ផ្សេងៗ |
---|---|---|---|---|
PECM 225
| ការលើកទឹកចិត្តនិង ភាពជឿជាក់លើខ្លួនឯង | Personal Confident and Motivation | 3 |
|
UNOR 226
| ការស្វែងយល់ពីអង្គភាព I | Understanding Organization I | 3 |
|
EFCS 227
| ប្រសិទ្ធភាពនៃការទំនាក់ទំនង | Effective Communication Skills | 3 |
|
INPS 228
| អនុភាព និង ការបញ្ចុះបញ្ចូល | Influencing and Persuation Skills | 3 |
|
UNOR 229
| ការស្វែងយល់ពីអង្គភាព II | Understanding Organization II | 3 |